CNRP Advocacy and Lobby Workshop in Bay Area San Jose, California

Workshop
  • August 13, 2019
  • news

ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩៖

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក្រៅប្រទេស និងអាមេរិក (CNRP-O & CNRPA) និងសិក្ខាកាម ដែលជាថ្នាក់ដឹកនាំមកពីសាខាជាច្រើន របស់គណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក និងកាណាដា (CNRPA) បានមកចូលរួមក្នុងកម្មវិធីសិក្ខាសិលា បណ្តុះបណ្តាលជំនាញការទូត និងផ្សព្វផ្សាយ (CNRP Advocacy and Lobby) នៅទីក្រុង សាន់ហូហ៊្សេ (San Jose) រដ្ឋកាលីហ្វូញ្ញា (California) សហរដ្ឋអាមេរិក ពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី១០-១១ ខែសីហា ឆ្នាំ២០១៩។

សិក្ខាសាលាថ្នាក់ដឹកនាំ និង សកម្មជន CNRPO, CNRPA, and CNRP

ការបណ្ដុះបណ្ដាលក្នុងសិក្ខាសាលានេះ គឺដើម្បីរៀបចំក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និង សកម្មជនស្នេហាជាតិ ពិសេសគឺអមដំណើរមាតុភូមិនិវត្តន៍របស់លោកប្រធានស្ដីទី សម រង្សី ក្នុងបំណង ដើម្បីនាំមកវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅកម្ពុជា ។

សិក្ខាកាម ដែលជាថ្នាក់ដឹកនាំមកពីសហរដ្ឋអាមេរិក និង កាណាដា

សិក្ខាសាលានេះត្រូវបានផ្គត់ផ្គង់ទ្រទ្រង់ពីអង្គការក្រៅរដ្ឋាភិបាលមួយនៅអុឺរ៉ុប ដែលបានជួយចេញថ្លៃបង់ដូចជាទីកន្លែងសិក្ខាសាលា ការធ្វើដំណើរ និង ការស្នាក់នៅរបស់សិក្ខាកាម។ CNRPO និង CNRPA ដែលជាបណ្ដាញផ្លូវការរបស់គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ត្រូវបានអង្គការក្រៅរដ្ឋាភិបាលនៅអឺរ៉ុប ទទួលស្គាល់ ចាត់ឲ្យធ្វើប្រតិបត្ដិការដូចជាធ្វើសិក្ខសាលានេះជាដើម។ នេះជាសិក្ខាសាលាលើកទី ២ ឯសិក្ខាសាលាលើកទី ១ គឺប្រព្រឹត្ដិនៅ Washington DC ក្នុងកំឡុងប្រហែលជាមួយខែមុន។

បន្ទាប់ពីសិក្ខាសាលា សិក្ខាកាមបានមកចូលរួមកម្មវិធីអាហារពេលល្ងាចជាមហាគ្រួសារគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានរបស់លោក ឡោ ឡៃសូ ដែលរៀបចំទទួលដោយសាខាគណបក្សសង្គ្រោះជាតិប្រចាំទីក្រុង សាន់ហូហ៊្សេ(San Jose) រដ្ឋកាលីហ្វូញ្ញា (California) សហរដ្ឋអាមេរិក។

X