EU Launches Procedure to Temporarily Suspend Trade Preferences

  • February 12, 2019
  • news

By Saory Pon

សហគមន៍អឺរ៉ុបបានសម្រេចអោយរៀបចំនិតិវិធីក្នុងការកាត់ផ្តាច់ភាពអនុគ្រោះពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជា (EU launches procedure to temporarily suspend trade preferences) ជាការឆ្លើយតបទៅនឹងការបំផ្លាញលទ្ធិប្រជាធិបតេយដ៍ធ្ងន់ធ្ងនៅក្នុងប្រទេសកម្ពុជាដោយរបបខុសច្បាប់របស់លោកហ៊ុនសែន។​ ទន្ទឹមនឹងគ្នានេះសហរដ្ឋអាមេរិកក៍បានប្រកាសគាំទ្រនូវនិតិវិធីរបស់សហគមន៍អឺរ៉ុបដែលរៀបចំនិតិវិធីក្នុងការកាត់ផ្តាច់ភាពអនុគ្រោះពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជានេះផងដែរ។

បងប្អូនត្រូវដឹងថាលោកហ៊ុនសែនជាមនុស្សតែម្នាក់គត់ដែលត្រូវតែទទួលខុសត្រូវចំពោះការធ្វើអោយបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ការបាត់បង់ការងាររបស់បងប្អុន ការខាតបង់ក្នុងមុខជំនួញរបស់បងប្អូន ក៍ដូចជាភាពលំបាកលំបិនក្នុងជីវភាពរស់នៅរបស់បងប្អូនដែលបណ្តាលមកពីការ កាត់ផ្តាច់ទាំងភាពអនុគ្រោះពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជា (EBA) របស់សហគមន៍អឺរ៉ុបក៍ដូចជាការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក (General System of Preferences – GSP) នាពេលខាងមុខនេះផងដែរ។

X